(រាជធានីភ្នំពេញ)៖ នាថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយក្រុមការងារ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)
បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលមួយ ស្ដីពី៖ «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ»
ប្រធានបទថ្ងៃនេះគឺ «អក្ខរកម្មទិន្នន័យ និងភស្ដុតាង»
វាគ្មិនធ្វើបទបង្ហាញ៖ លោកស្រី អ៊ុច ច័ន្ទតារ៉ានី អ្នកសេដ្ឋកិច្ច, កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ នៅកម្ពុជា ជូនដល់សិក្ខាកាម នៃក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានតួនាទីជា ប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជា នាយក ឬនាយករងវិទ្យាល័យជាគ្រឹះស្ថានរបស់រដ្ឋ។
កម្មវិធីបណ្ដុះបណ្ដាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្ដល់ជូនសិក្ខាកាមនូវការយល់ដឹងជាមូលដ្ឋាន ក្នុងការធ្វើនវានុវត្តន៍
និងការច្នៃប្រឌិតលើសេវាសាធារណៈ និងផ្ដល់ជូនសិក្ខាកាមនូវទស្សនវិស័យថ្មី អំពីរបៀបនាំយកឧបករណ៍
និងដំណោះស្រាយដែលមានស្រាប់នៅកម្រិតមូលដ្ឋាន ដើម្បីជួយដល់សិក្ខាកាម ក្នុងការធ្វើនវានុវត្តន៍សេវាសាធារណៈរបស់ខ្លួន។
គោលបំណង៖ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមនឹងទទួលបាននូវ៖
-ដឹងពីប្រភេទផ្សេងៗនៃទិន្នន័យ ដែលអាចនឹងយកទៅប្រើប្រាស់ដោយមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និង/ឬ
អាចជួយដល់សិក្ខាកាម ដែលចូលរួមវគ្គសិក្សានេះ អាចធ្វើការសម្រេចចិត្ត/ព្យាករណ៍កាន់តែមានសុក្រឹតភាពឡើង។
-អាចរកប្រភពឧបករណ៍ឬដំណោះស្រាយនៅថ្នាក់សហគមន៍/មូលដ្ឋាន
-ចេះរៀបចំពង្រាងផែនទីបង្ហាញផ្លូវក្នុងការធ្វើនវានុវត្តន៍ ដើម្បីត្រៀមរៀបចំគម្រោង និងអនុវត្តន៍
-បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ និងចូលរួមក្នុងការរចនា និងអនុវត្តន៍សេវាកម្ម។
សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយក្រុមការងារ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលមួយ ស្ដីពី៖ «នវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈ»
ថ្ងៃទី២៣ ខែវិច្ឆិកា ២០២០