(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (ម.អ.ដ.ន.) នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អមដោយវត្តមាន ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ម.អ.ដ.ន. ព្រមទាំងថ្នាក់ដឹកនាំ និងសមាសភាពនៃសាលា និងមជ្ឈមណ្ឌល បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន ៖
១. ការពិភាក្សាលើការកែសម្រួល និងរចនាសៀវភៅករណីសិក្សាទាំង៤។
២. ការពិភាក្សាលើការរៀបចំកម្មវិធី ស្ដីពី ការចែកជូន និងចែករំលែកបទពិសោធន៍ នៃអភិបាលកិច្ចសាលាបឋមសិក្សាវត្តបូព៌
នៅមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម។
៣. ផ្សេងៗ។
កិច្ចប្រជុំខាងលើ បានបញ្ចប់ដោយភាពជោគជ័យ និងក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយស្មារតីសាមគ្គីភាពខ្ពស់។