loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់លង្វែក (វេនរសៀល)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០
បន្ទប់លង្វែក (វេនរសៀល) ដែលបាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា៖
-មីម៉ាម៉ា ៥កេសធំ និង ៥កេសតូច
-ទឹកសុទ្ធវីតាល់ ២០កេស
-ត្រីខ ៣យួរ
-ទឹកស៊ីអ៉ីវ ៣យួរ
-ទឹកត្រី ២យួរ និង
-ថវិកាចំនួន ៣.៧១០.០០០រៀល ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួន។
សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែ សេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។