(ខេត្តបន្ទាយមានជ័យ)៖ នារសៀលថ្ងៃសៅរ៍ ៨កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល រួមជាមួយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលខេត្តបន្ទាយមានជ័យ អគ្គនាយករង លោក លោកស្រី ថ្នាក់ដឹកនាំ និងសិស្សមន្រ្តីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល បានចុះសួរសុខទុក្ខ និងនាំយកឃីតមួយចំនួនដែលក្នុងនោះរួមមានអង្ករ មី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ម្សៅសាប៊ូ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន ២៣០គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម យក់ ប៊ុនណា បានសុំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងការពារកូនចៅឱ្យបានល្អ ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ដែលកើតចេញពីជំនន់ទឹកភ្លៀង រួមទាំងថែរក្សាអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតផងដែរ។
សាលាភូមិន្ទរដ្ឋបាល សូមបួងសួង និងគោរពជូនពរដល់ប្រតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនទាំងអស់ សូមសមប្រកបសេចក្តីសុខចម្រើន ព្រមទាំងទទួលបានពុទ្ធពរបួនប្រការកុំបីឃ្លាងឃ្លាតឡើយ។