loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះ លោក បឹង គឹមសឹង ដែលជាសិក្ខាកាម​ វគ្គគ្រប់គ្រងអង្គភាពសាធារណៈ​ ដែលបាននាំយកថវិកា ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង

(ខេត្តបន្ទាយមានជ័យ)៖ នារសៀលថ្ងៃសៅរ៍ ៨កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក បឹង គឹមសឹង ដែលជាសិក្ខាកាម​ វគ្គគ្រប់គ្រងអង្គភាពសាធារណៈ​ វគ្គទី៥​ បន្ទប់ចតុមុខ​ វេនសិក្សាថ្ងៃសៅរ៍​-ថ្ងៃអាទិត្យ​ និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ ព្រមទាំងសហការី ដែលបាននាំយកថវិកាចំនួន ២,០០០,០០០រៀល ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួន។ សូមជូនពរដល់ លោកប្រធានមន្ទីរ និងសហការី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។