ថ្ងៃទី២៣ ខែតុលា ២០២០
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖
– កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០១៧ បន្ទប់លង្វែក (វេនព្រឹក)
– កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញ (វេនព្រឹក)
– កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល បន្ទប់ចតុមុខ (វេនរសៀល)
– សិស្សមន្ត្រីជាន់ខ្ពស់ (ជំនាន់ទី១១)
– អតីតសិស្សមន្ត្រីជាន់ខ្ពស់ (ជំនាន់ទី៨)
ដែលបានឧបត្ថម្ភនូវថវិកា និងគ្រឿងបរិភោគមួយចំនួន ជូនដល់សាលា
ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តមួយចំនួន។ សូមជូនពរដល់ លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។