ថ្ងៃទី៤ ខែតុលា ២០២០
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល បានបញ្ជូនមន្ត្រីទៅចូលរួមក្នុងកម្មវិធី បើកវគ្គបណ្តុះបណ្តាលភាសាបារាំងផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិ សម្រាប់មន្រ្តីរាជការ នៅវិទ្យាស្ថានបារាំងប្រចាំនៅប្រទេសកម្ពុជា ដែលមានសិក្ខាកាមអញ្ជើញមកពីបណ្ដាក្រសួង-ស្ថាប័ន មួយចំនួនដូចជា៖
ព្រឹទ្ធសភា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សាលាភូមិន្ទរដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ប្រមាណជា៧០នាក់ ដែលការសិក្សានេះរួមមានចាប់ពីកម្រិតដំបូងដល់កម្រិតខ្ពស់ (កម្រិត A1 ដល់ B2) ការសិក្សានេះត្រូវបានរៀបចំឡើង ដោយគោរពទៅតាមគោលការណ៍សុវត្ថិភាពរបស់ ក្រសួងសុខាភិបាល។
សូមជម្រាបជូនផងដែរថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះត្រូវបានទទួល
ការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុពីខាងអង្គការអន្តរជាតិ សម្រាប់ប្រទេសនិយាយភាសាបារាំង ( L’Organisation Internationale de la Francophonie) ហៅកាត់ថា OIF និងស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា តាមរយៈវិទ្យាស្ថានបារាំង (អាល្លឺយ៉ង់) និងមានការសម្របសម្រួលគម្រោងខាងលើដោយ សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ហើយគម្រោងបណ្តុះបណ្តាលនេះ ត្រូវបានដំណើរការតាំងតែពីឆ្នាំ២០១៧។