ថ្ងៃទី១៤ ខែសីហា ២០២០
(ខេត្តក្រចេះ)៖ នាថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សហការជាមួយ សាកលវិទ្យាល័យក្រចេះ
បានរៀបចំសិក្ខាសាលាមួយ ស្ដីពី «ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យរដ្ឋបាលសាធារណៈ»
ដោយមានការអញ្ជើញចូលរួម៖
ឯកឧត្ដម ស សាម៉ីឌី អនុរដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ និងជាសាស្ត្រាចារ្យសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដមបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ
ឯកឧត្ដម សុខ សេងយ៉ន នាយករងនៃសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម
យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល
ព្រមទាំង គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក និងនិស្សិតរបស់សាកលវិទ្យាល័យក្រចេះ
លោកស្រី អនុប្រធានការិយាល័យរដ្ឋបាលក្រុងក្រចេះ លោក លោកស្រី ជាប្រធាន ឬតំណាងប្រធានមន្ទីរចំណុះខេត្តក្រចេះទាំងអស់ សរុបចំនួន ៦៥នាក់។
អង្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ យោងតាម ៖ អនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ស្ដីពី កិច្ចសហប្រតិបត្តិការការអប់រំសិក្សា រវាងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យក្រចេះ។