loading

ព័ត៌មានលម្អិត

ឯកឧត្ដម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដីបានផ្តល់សៀវភៅល្អៗមួយចំនួនជូនដល់សាលា​ ដើម្បីប្រើប្រាស់នៅក្នុងបណ្ណាល័យ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ឯកឧត្ដម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានអោយលោក ផូង លីជីហ៊ុន ជំនួយការផ្ទាល់យកសៀវភៅល្អៗមួយចំនួនជូនដល់សាលា​ ដើម្បីប្រើប្រាស់នៅក្នុងបណ្ណាល័យ។
សូមជូនពរ ឯកឧត្ដម និងក្រុមគ្រួសារ ព្រមទាំងសហការីទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែ សេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។