loading

ព័ត៌មានលម្អិត

ឯកឧត្ដម ឆែម រិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អញ្ជើញទស្សនកិច្ចសាលាភូមិន្ទរដ្ឋបាល ព្រមទាំងជួបសំណេះសំណាលជាមួយ ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០
ឯកឧត្ដម ឆែម រិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដោយគណៈប្រតិភូ ០២រូប បានអញ្ជើញទស្សនកិច្ចសាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានជួបសំណេះសំណាលជាមួយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អមដោយគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ស្ដីពី«រចនាសម្ព័ន្ធ និងកម្មវិធីសិក្សានៅសាលាភូមិន្ទរដ្ឋបាល»។