loading

ព័ត៌មានលម្អិត

សកម្មភាព បាញ់ថ្នាំសម្លាប់សត្វល្អិត និងមេរោគ ដែលឧបត្ថម្ភដោយក្រុមហ៊ុន K1 PEST CONTROL នៃសាធារណរដ្ឋកូរ៉េ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល
តាមការណែនាំរបស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ដោយមានការដឹកនាំអនុវត្តផ្ទាល់ដោយ ឯកឧត្ដម អ៊ុង សារ៉ាវ៉ាន់ នាយករងសាលាភូមិន្ទរដ្ឋបាល បានធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់សត្វល្អិត និងមេរោគ ដែលឧបត្ថម្ភដោយក្រុមហ៊ុន K1 PEST CONTROL នៃសាធារណរដ្ឋកូរ៉េ ហើយក៏ជាវិធានការមួយ ចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។ ដែលសកម្មភាពបាញ់ថ្នាំនោះ បានធ្វើឡើងទាំងផ្ទៃក្នុងអគារ និងផ្ទៃក្រៅអគារសាលា មានជាអាទិ៍ តាមបន្ទប់ការិយាល័យធ្វើការ របស់ថ្នាក់ដឹកនាំ និងមន្ត្រីសាលា និងបន្ទប់រៀននៃអគារចាស់ និងអគារថ្មី បរិវេណខាងក្រៅអគារសាលា មានសួនច្បារខាងមុខ និងសួនច្បារខាងក្រោយ។ ការអនុវត្តសកម្មភាពបាញ់ថ្នាំនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីការពារ និងថែរក្សាសុខភាពជូនដល់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅក្នុងសាលាផ្ទាល់ ក៏ដូចជាសិស្សមន្ត្រីគ្រប់វគ្គ ដែលនឹងត្រៀមចូលរៀនវគ្គក្រោយ នៅពេលខាងមុខនេះផងដែរ ។