loading

ព័ត៌មានលម្អិត

កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ វេនព្រឹក ចំណាយថវិកាចំនួន ១,២០០$ ឧបត្ថម្ភការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ វេនព្រឹក ដែលបានចំណាយថវិកាចំនួន ១,២០០$ (មួយពាន់ពីររយដុល្លារអាមេរិច) ឧបត្ថម្ភការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលា ឱ្យកាន់តែមាន សោភ័ណភាព និងភាពមនោរម្យសម្រាប់ការសិក្សា និងការបំពេញការងារ ។

សូមជូនពរ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ វេនព្រឹក ទាំងអស់ សូមទទួលបានជោគជ័យ គ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។