(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ឧដុង្គ (វេនព្រឹក) ចូលរួមការងារសង្គមចែកទឹកអាល់កុលលាងដៃ ជូនដល់អ្នកធ្វើដំណើរនៅខាងមុខសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។
បន្ថែមពីនេះកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ឧដុង្គ (វេនព្រឹក) ក៏បានចែកនូវសម្ភារមួយចំនួន ជូនដល់អ្នកធាក់ស៊ីក្លូ ចំនួន ២០នាក់ផងដែរ ដោយក្នុងនោះរួមមាន អង្ករ៥គីឡូ ត្រីខ២កំប៉ុង ស្កសកន្លះគីឡូ ទឹកដោះគោ១កំប៉ុង ទឹកអាល់កុលលាងដៃ១ដប ទឹកស៊ីអ៊ីវ១ដប ទឹកត្រី១ដប ក្រម៉ា១ ម៉ាស់ចំនួន១០ ព្រមទាំងថវិកាចំនួន៤០,០០០រៀលផងដែរ ។
កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២០ បន្ទប់ឧដុង្គ (វេនព្រឹក) ចូលរួមការងារសង្គមចែកទឹកអាល់កុលលាងដៃ នៅខាងមុខសាលាភូមិន្ទរដ្ឋបាល
ថ្ងៃទី៣០ មេសា ២០២០