loading

ព័ត៌មានលម្អិត

កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនព្រឹក អនុវត្តកម្មវិធីសង្គម ក្រោមប្រធានបទ “យើងរួមគ្នា! សំអាតសាលារៀន! តាមការណែនាំរបស់ សាលាភូមិន្ទរដ្ឋបាល”

(រាជធានីភ្នំពេញ)៖ ថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០
កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនព្រឹក នៃសាលាភូមិន្ទរដ្ឋបាល លោក អ៊ុច មុនី អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត និងជាគ្រូសម្របសម្រួលថ្នាក់ ដោយមានការចូលរួមពី លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត លោកស្រី ច្រឹង វណ្ណារ៉ា ជាគ្រូជំនួយ បានអនុវត្តកម្មវិធីសង្គម ក្រោមប្រធានបទ “យើងរួមគ្នា! សំអាតសាលារៀន! តាមការណែនាំរបស់ សាលាភូមិន្ទរដ្ឋបាល”។
ឯកឧត្តមឧត្តមសេនីយ៍ទោ វ៉ែង មុន្នីរ័ត្ន ក្នុងនាមកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនព្រឹក បានបញ្ជាក់ថា៖ ថ្ងៃនេះ យើងចែកសមាជិកចូលរួមជាក្រុម បោសសំអាតទីធ្លាសួន បាញ់ទឹកកន្លែងសួនច្បារ កាត់ស្មៅនៅតាមសួន និងស្រង់សំរាមចេញពីទឹក នៅ បរិវេណជុំវិញ និងក្នុងទីធ្លាសាលា ។ ឯកឧត្តមឧត្តមសេនីយ៍ទោ វ៉ែង មុន្នីរ័ត្ន បន្តថា៖ ខ្លួនលោក រួមជាមួយកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនព្រឹក នឹងមានផែនការ ចូលរួមជាមួយសាលា រៀបចំអោយមានសោភ័ណភាព ស្រស់បំព្រងបន្ថែមជាបន្តបន្ទាប់ទៀត។
ការអនុវត្តសកម្មភាពការងារសង្គមរបស់កម្មសិក្សាការីបន្ទប់ភ្នំពេញវេនព្រឹកនេះ ប្រព្រឺត្តទៅប្រកបដោយក្តីរីករាយ និងសាមគ្គីភាព ហើយយើងខ្ញុំសង្ឃឹមថា កម្មសិក្សាការីថ្នាក់ផ្សេងទៀត នឹងអនុវត្តដូច យើងខ្ញុំដែរ ដើម្បីអនាម័យសុខភាពល្អទាំងអស់គ្នា នេះជាប្រសាសន៍របស់កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញវេនព្រឹក ។