(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០
នៅខាងមុខសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានដឹកនាំកម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ(វេនរសៀល) នៃសាលាភូមិន្ទរដ្ឋបាល អនុវត្តកម្មវិធីសង្គមក្រោមប្រធានបទ៖
យើងរួមគ្នា! ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយបន្តធ្វើការចែកទឹកអាល់កុលលាងដៃ សកម្មភាពអប់រំ វិធីកាត់បន្ថយហានិភ័យ ការឆ្លងជំងឺកូវីដ-១៩ និងធ្វើការចែកគ្រឿងបរិភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនប្រកបរបររត់ស៊ីក្លូ បងប្អូនពិការ ប្រកបរបរចាប់សរសៃ បងប្អូនជាកម្មករសំណង់ ម៉ូតូឌុប អ្នកបើកបរម៉ូតូកង់បី និងបងប្អូនដទៃទៀត ដែលធ្វើចរាចរណ៍ នៅតាមដងវិថីខាងមុខ សាលាភូមិន្ទរដ្ឋបាល ។
សូមបញ្ជាក់ថា កម្មវិធីសង្គមនេះ ទទួលបានថវិកាគាំទ្រពី ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្ត្រី រួមទាំងអតីតកម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជំងឺកូវីដ-១៩ ។
កម្មសិក្សាការី វគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ(វេនរសៀល) អនុវត្តកម្មវិធីសង្គមក្រោមប្រធានបទ៖ យើងរួមគ្នា! ប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល
ថ្ងៃទី២៤ មេសា ២០២០