(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងក្រុមគ្រួសារ
តាមរយៈ៖
១. ឯកឧត្ដម យ៉ាត ទូច
២. ឯកឧត្ដម ហេង សុផល
៣. ឯកឧត្ដម ម៉េត មករា
ដែលបានចំណាយថវិកាចំនួន ៤,១៦៨$ (បួនពាន់មួយរយហុកសិបប្រាំបីដុល្លារអាមេរិច) ដើម្បីក្រាលថ្មក្រយ៉ៅ ផ្លូវចូលអគារសាលាភូមិន្ទរដ្ឋបាល។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ ឯកឧត្ដម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងក្រុមគ្រួសារ
ថ្ងៃទី២២ មេសា ២០២០