loading

ព័ត៌មានលម្អិត

ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា បានដឹកនាំក្រុមការងារ និងកម្មសិក្សាការី នាំយកថវិកា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជម្ងឺកូវីដ១៩ (COVID-19)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំក្រុមការងារ និងកម្មសិក្សាការីនៃ សាលាភូមិន្ទរដ្ឋបាល នាំយកថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល) ដែលទទួលបានពី វិភាគទានរបស់ ថ្នាក់ដឹកនាំ សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី កម្មសិក្សាការី សិស្សមន្រ្តី រួមទាំងអតីតកម្មសិក្សាការី និងសិស្សមន្រ្តី នៃសាលាភូមិន្ទរដ្ឋបាល ប្រគល់ជូន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជម្ងឺកូវីដ១៩ (COVID-19) ប្រគល់ជូនខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្រ្តី ៕