loading

ព័ត៌មានលម្អិត

ពិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ១២០ម៉ វគ្គជំនាញគ្រប់គ្រងអង្គភាពសាធារណៈ (វគ្គទី៥) និងវគ្គជំនាញរដ្ឋបាលសាធារណៈ (វគ្គទី៦)

(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលខ្លី ១២០ម៉ វគ្គជំនាញគ្រប់គ្រងអង្គភាពសាធារណៈ (វគ្គទី៥) និងវគ្គជំនាញរដ្ឋបាលសាធារណៈ (វគ្គទី៦)។
ក្នុងអង្គពិធីនេះ ឯកឧត្ដមនាយក បានបញ្ជាក់អំពីដំណើរការ នៃការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាលកន្លងមក
ក្នុងឆ្នាំ២០១៩ កន្លងមកនេះ សាលាភូមិន្ទរដ្ឋបាល បានរៀបចំដំណើរការបណ្ដុះបណ្ដាលមន្ត្រីរាជការ ដែលបាននិមន្ត និងអញ្ជើញមកពីគ្រប់បណ្ដាក្រសួង ស្ថាប័នផ្សេងៗ ដែលរួមមានវគ្គបណ្ដុះបណ្ដាលរយៈពេលវែង (៩ខែ) និងរយៈពេលខ្លី (១៨ម៉ោង និង១២០ម៉ោង)។
ក្នុងនេះផងដែរ ឯកឧត្ដមនាយក ក៏បានផ្ដល់ការណែនាំ អំពីគោលការណ៍ទូទៅ និងកម្មវិធីសិក្សា ព្រមជាមួយការជម្រុញ លើកទឹកចិត្តដល់សិក្ខាកាមទាំងពីរវគ្គ ដែលមករៀននៅក្នុង សាលាភូមិន្ទរដ្ឋបាល ត្រូវយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពីសាស្ត្រាចារ្យឧទ្ទេសដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្ហាត់បង្រៀន ដើម្បីយកទៅបម្រើការងារ ក៏ដូចជាអ្នកបម្រើសេវាសាធារណៈ អោយមានគុណភាព និងគុណផលខ្ពស់នៅតាម ក្រសួង-ស្ថាប័នរៀងៗខ្លួនផងដែរ។
ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្ដមនាយក បានលើកឡើងបន្ថែមថា ការគោរពវិន័យ ការពង្រឹងស្មារតីសីលធម៌ មនសិការវិជ្ជាជីវៈ ការស្គាល់ខ្លួនឯង ភក្ដីភាព នវានុវត្តន៍ និងការទទួលខុសត្រូវ គឺជាគោលដៅសំខាន់នៃការបណ្ដុះបណ្ដាលនេះ និង ដើម្បីរួមចំណែកពង្រឹង បង្កើនប្រសិទ្ធភាពសេវាសាធារណៈ របស់ប្រទេសកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជានិរន្តន៍ទៅមុខ ព្រមទាំងជម្រុញ និងលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងលើកកម្ពស់ដល់វិស័យសេវាសាធារណៈ ក៏ដូចជាថែរក្សារសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាននៅជោគជ័យក្នុងការងារ និងជិវិតប្រចាំថ្ងៃ។