(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ (វេនព្រឹក)៖
១. ឯកឧត្តមឧត្តមសេនីយ៍ទោ បាន ប្រាក់ នាយករងនាយកដ្ឋាន នៃក្រសួងការពារជាតិ ឧបត្ថមថវិកាចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល)
២. ឯកឧត្តមឧត្តមសេនីយ៍ទោ ឈិន ច័ន្ទសង្ហា នាយករងខុទ្ទកាល័យអគ្គបញ្ជាការ នៃក្រសួងការពារជាតិ ឧបត្ថមថវិកាចំនួន ៤,០០០,០០០ រៀល(បួនលានរៀល)
៣. លោក អ៊ុក ហឿនម៉ាណា នាយករងនាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិ ឧបត្ថមថវិកាចំនួន ៤,០០០,០០០ រៀល(បួនលានរៀល)
សម្រាប់ការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលា ឱ្យកាន់តែមាន សោភ័ណភាព និងភាពមនោរម្យសម្រាប់ការសិក្សា និងការបំពេញការងារ ។
សូមជូនពរ កម្មសិក្សាការីទាំងអស់ និងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខ សេចក្ដីចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ (វេនព្រឹក) ឧបត្ថម្ភថវិកាសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា
ថ្ងៃទី១៣ ខែមីនា ២០២០