loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកសាងក្របខណ្ឌសមត្ថភាព សម្រាប់ថ្នាក់ដឹកនាំជាអគ្គនាយក និងអគ្គនាយករង

(រាជធានីភ្នំពេញ)៖ នៅថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់ក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលកសាងក្របខណ្ឌសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំជាអគ្គនាយក និងអគ្គនាយករង ដោយមាន កិច្ចសហប្រត្តិបត្តិការរវាង វិទ្យាស្ថានមុខងារសាធារណៈ នៃប្រទេសសិង្ហបុរី (CSC) និងសាលាភូមិន្ទរដ្ឋបាល (RSA)។
– វគ្គបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ នឹងត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា សិង្ហបុរី ស្ថិតនៅក្នុងអគារ ICON professional លេខ ២១៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
– វគ្គនេះត្រូវបានបែងចែកជាពីរវេន គឺវេនព្រឹក និងវេនរសៀល ដោយសិក្សារយៈពេលពីរសប្ដាហ៍។ ក្នុងមួយវេនមានសិក្ខាកាមចំនួនប្រហែល៤០ ដែលអញ្ជើញមកពីក្រសួង ស្ថាប័នទាំង៣០ ចាប់ផ្តើមពីម៉ោង ៨:៣០ ដល់ម៉ោង ១២:០០ សម្រាប់វេនព្រឹក និងម៉ោង ២:០០ ដល់ម៉ោង ៥:៣០ សម្រាប់វេនរសៀល។
– នៅក្នុងសប្តាហ៍ទីមួយ (១៧ ដល់២១ កុម្ភៈ) សិក្ខាកាមនិងសិក្សាអំពី Leading Self, Leading People ជាមួយ Dr. Lim Peng Soon មានគោលដៅ៖
– familiarize participants with the leadership competencies identified for Director Generals (DGs) and Deputy Director Generals (DDGs) of the Cambodia Civil Service.
ហើយផ្តោតលើចំណុចដូចតទៅ៖
– Be conversant with the behaviors of the leadership competencies
– Practice the skills and apply the tools related to the leadership competencies
– Document and commit to their personal development for implementation at the workplace.
– នៅក្នុងសប្តាហ៍ទីពីរ (២៤ ដល់២៨ កុម្ភៈ) សិក្ខាកាមនិងសិក្សាអំពី Leading Organization ជាមួយ Dr. Christopher Koh
– សិក្ខាកាមត្រូវចូលរួមបង្កើតជាក្រុម ដើម្បីរៀបចំគម្រោង
– សិក្ខាកាមត្រូវមានវត្តមានយ៉ាងតិច៨០% ទើបត្រូវបានចាត់ទុកថា បានបញ្ចប់ការសិក្សាដោយជោគជ័យ និងអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ។