(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៃដំណើរទស្សនកិច្ចសិក្សា នៅសាលាភូមិន្ទរដ្ឋបាល ចំពោះគណៈប្រតិភូ និងសិក្ខាកាម វគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៤ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ចំនួន ១១២នាក់។
ក្នុងនេះផងដែរ ឯកឧត្ដមនាយករងសាលាភូមិន្ទរដ្ឋបាល ក៏បានផ្ដល់ការណែនាំ អំពីគោលការណ៍ទូទៅ និងកម្មវិធីសិក្សា ព្រមជាមួយ ការជម្រុញលើកទឹកចិត្ត ដល់សិក្ខាកាម វគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៤ ទាំងអស់ ត្រូវយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពីសាស្ត្រាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្ហាត់បង្រៀន ដើម្បីយកទៅអនុវត្ដការងារ អោយមានគុណភាព និងគុណផលខ្ពស់នៅតាម ស្ថាប័នរបស់ខ្លួនផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្ដមនាយករង សាលាភូមិន្ទរដ្ឋបាល និងគណៈប្រតិភូ នៃវិទ្យស្ថានកងរាជអាវុធហត្ថ (កំបូល) ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាផងដែរ!
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល ទទួលស្វាគមន៍នៃដំណើរទស្សនកិច្ចសិក្សា គណៈប្រតិភូ នៃវិទ្យស្ថានកងរាជអាវុធហត្ថ
ថ្ងៃទី៧ ខែកុម្ភៈ ២០២០