loading

ព័ត៌មានលម្អិត

លោក មីន រតនៈ ស្នងការរងនៃស្នងការដ្ឋានបុគ្គលិក -បណ្ដុះបណ្ដាលនិងជាអតីតកម្មសិក្សាការី សាលាភូមិន្ទរដ្ឋបាល បានចំណាយថវិកាចំនួន ៥,០០០,០០០ រៀល សម្រាប់ឧបត្ថម្ភការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា

(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មីន រតនៈ ស្នងការរងនៃស្នងការដ្ឋានបុគ្គលិក -បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស និងជាអតីតកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល បន្ទប់ចតុមុខ វេនព្រឹក ឆ្នាំ២០១៨ នៃសាលាភូមិន្ទរដ្ឋបាល ដែលបានចំណាយថវិកាចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល) សម្រាប់ឧបត្ថម្ភការកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសាលាឱ្យកាន់តែមានសោភ័ណភាព និងភាពមនោរម្យសម្រាប់ការសិក្សា និងការបំពេញការងារ!
សូមជូនពរ លោក មីន រតនៈ និងក្រុមគ្រួសារ ទទួលបាននូវ ភាពជោគជ័យគ្រប់ភារកិច្ច​ និងជួបប្រទះតែ សេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។