(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
លោក ម៉ៅ វិស្សុត អនុប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានចំណាយថវិកាចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល) សម្រាប់ឧបត្ថម្ភការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាឱ្យកាន់តែមានសោភ័ណភាព និងភាពមនោរម្យសម្រាប់ការសិក្សា និងការបំពេញការងារ!
សូមជូនពរ លោក ម៉ៅ វិស្សុត និងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែ សេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោក ម៉ៅ វិស្សុត អនុប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៃអគ្គនាយកដ្ឋានភស្ដុភារ បានចំណាយថវិកាចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល) សម្រាប់ឧបត្ថម្ភការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា
ថ្ងៃទី១៥ ខែមករា ២០២០