loading

ព័ត៌មានលម្អិត

លោក ផាត សុវណ្ណារ៉ា ស្នងការរង ស្នងការហិរញ្ញកិច្ចនិងភស្តុភារ នៃអគ្គស្នងការនគរបាលជាតិ បានចំណាយថវិកាចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល) សម្រាប់ឧបត្ថម្ភការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា

(រាជធានីភ្នំពេញ)៖ ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
លោក ផាត សុវណ្ណារ៉ា ស្នងការរង ស្នងការហិរញ្ញកិច្ចនិងភស្តុភារ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងជាសិក្ខាកាម ជំនាញគ្រប់គ្រងអង្គភាពសាធារណៈ វគ្គទី៤ ដែលបានចំណាយថវិកាចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀល)
សម្រាប់ឧបត្ថម្ភការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាឱ្យកាន់តែមានសោភ័ណភាព និងភាពមនោរម្យសម្រាប់ការសិក្សា និងការបំពេញការងារ!
សូមជូនពរ លោក ផាត សុវណ្ណារ៉ា និងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច​ និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។