(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២០
ក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសាធារណៈ ប្រទេសសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ បានកំពុងអនុវត្តគម្រោងសហប្រតិបត្តិការ ក្នុងការរៀបចំ ក្របខណ្ឌសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំជា អគ្គនាយក និងអគ្គនាយករង។ ក្រោយពីបានបូកសរុបកិច្ចពិភាក្សាផ្តល់ធាតុចូល កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែវិច្ឆិកា ឆ្នំា២០១៩ នៅតាមក្រសួង ស្ថាប័នរួចមក ភាគីអ្នកជំនាញសិង្ហបុរី បានរៀបចំសេចក្តីព្រាង ក្របខ័ណ្ឌសមត្ថភាពមួយ ហើយទាមទារ ឱ្យមានការចូលរួម ត្រួតពិនិត្យ និងវាយតម្លៃ ទៅលើសេចក្តីព្រាងនេះ ដោយថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នដែលពាក់ព័ន្ធ។
ក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសាធារណៈ ប្រទេសសិង្ហបុរី ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការ បានកំពុងអនុវត្តគម្រោងសហប្រតិបត្តិការ ក្នុងការរៀបចំក្របខណ្ឌសមត្ថភាព
ថ្ងៃទី៨ ខែមករា ២០២០