loading

ព័ត៌មានលម្អិត

ឯកឧត្ដម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា នាំយកនូវសៀវភៅមកជូនដល់បណ្ណាល័យសាលាភូមិន្ទរដ្ឋបាល ដើម្បីទុកជាឯកសារ

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្ដម ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាឯកអគ្គរាជទូត តែងតាំងប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ដែលបានចំណាយពេលវេលាដ៏មមារញឹក និងមានតម្លៃ នាំយកនូវសៀវភៅមកជូនដល់បណ្ណាល័យសាលាភូមិន្ទរដ្ឋបាល ដើម្បីទុកជាឯកសារ និងសម្រាប់ជាការសិក្សាស្រាវជ្រាវ ដែលសៀវភៅនេះត្រូវបានសរសេរជាភាសាអង់គ្លេស ក្រោមចំណងជើងថា (THE JOURNEY OF A DOWN-TO-EARTH DIPLOMAT) ដែលជាស្នាដៃនិពន្ធផ្ទាល់របស់ឯកឧត្ដមផងដែរ!