loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជួបសំណេះសំណាលជាមួយនឹង សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ ដែលទើបនឹងប្រឡងជាប់នាពេលថ្មីៗនេះ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ ដែលទើបនឹងប្រឡងជាប់នាពេលថ្មីៗនេះ សរុបចំនួន ៩៥នាក់។
ក្នុងនោះ ឯកឧត្ដមនាយក បានផ្ដល់ការណែនាំ អំពីគោលការណ៍ទូទៅ និងកម្មវិធីសិក្សា ព្រមជាមួយការជម្រុញ លើកទឹកចិត្ត ដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ នេះទាំងអស់
អោយយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសាស្ត្រាចារ្យឧទ្ទេស ដែលគាត់មានចំណេះដឹងខ្ពស់ និងបទពិសោធន៍ ល្អៗ ក្នុងការបង្ហាត់បង្រៀន ដើម្បីយកទៅបម្រើការងារ ក៏ដូចជាអ្នកបម្រើសេវាសាធារណៈ អោយមានគុណភាព និងគុណផលខ្ពស់នៅថ្ងៃអនាគត។ ជាកិច្ចបញ្ចប់ ឯកឧត្ដមនាយក ក៏បានស្នើសុំដល់ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ទាំងអស់មេត្តាយកចិត្តទុកដាក់ និងលើកកម្ពស់ដល់វិស័យសេវាសាធារណៈ ក៏ដូចជាសុខភាពផ្ទាល់ខ្លួន ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ដើម្បីទទួលបាននូវជោគជ័យក្នុងការងារ និងជិវិតប្រចាំថ្ងៃ។