loading

ព័ត៌មានលម្អិត

នាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបពិភាក្សា និងផ្ដល់ការណែនាំ អំពីកម្មវិធីសិក្សានៅសាលាភូមិន្ទរដ្ឋបាល ជូនដល់កម្មសិក្សាការី ឆ្នាំ២០២០

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ
និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួបពិភាក្សា និងផ្ដល់ការណែនាំ អំពីកម្មវិធីសិក្សានៅសាលាភូមិន្ទរដ្ឋបាល ជូនដល់កម្មសិក្សាការី ឆ្នាំ២០២០។ ឯកឧត្ដមនាយក បានថ្លែងអំណរគុណ និងកោតសសើរដល់កម្មសិក្សាការី ក្នុងវគ្គនេះទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ហើយ ឯកឧត្ដមនាយក សង្ឃឹមយ៉ាងមុតមាំដែរថាវគ្គនេះ នឹងក្លាយជាវគ្គមួយ ដែលមានតម្លៃសម្រាប់ កម្មសិក្សាការីទាំងអស់ ដើម្បីទទួលយក នូវបទពិសោធន៍ និងចំណេះដឹងល្អៗពី ឯកឧត្ដម លោកជំទាវ ដែលជាសាស្ត្រាចារ្យឧទ្ទេស តាមមុខវិជ្ជានីមួយៗ ហើយអាចយកទៅអនុវត្តការងារនៅតាម ក្រសួង-ស្ថាប័ន រៀងៗខ្លួន អោយមានគុណភាព និងគុណផលខ្ពស់នៅពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ!