loading

ព័ត៌មានលម្អិត

ពិធីសំណេះសំណាលនិងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត​

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ហង្ស ច័ន្ទ​វរៈ ជំនួយការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងចែកសៀវភៅសីលរតនៈ ជាធម្មទានដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្រ្តីសាលា និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួ​នប្រមាណ ២៤៥នាក់។