loading

ព័ត៌មានលម្អិត

បាឋកថាលើកទី៣ ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាលស្ដីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» ដោយឯកឧត្ដម ហ៊ុន ម៉ានី

នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី និងផ្ដល់បាឋកថាស្ដីពី «បរិវត្តកម្មមុខងារសាធារណៈកម្ពុជា» ជូនដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ និងកម្មសិក្សាការីរបស់សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ដែលចូលរួមដោយផ្ទាល់នៅសាលសហសិក្សា និងតាមប្រព័ន្ធអនឡាញ (Microsoft Teams) សរុបប្រមាណជាង ៤០០ អង្គ/នាក់។

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវចក្ខុវិស័យ ទស្សនាទាន និងឧត្តមានុវត្តន៍របស់ឯកឧត្តម ពាក់ព័ន្ធការដឹកនាំនិងគ្រប់គ្រងវិស័យមុខងារសាធារណៈ ព្រមទាំងសាវតានិងការវិវត្តរបស់ស្ថាប័នមុខងារសាធារណៈ ប្រតិបត្តិការងារប្រចាំថ្ងៃរបស់ក្រសួងមុខងារសាធារណៈ ការអនុវត្តវិធានការគន្លឹះនៃកំណែទម្រង់រដ្ឋបាលាធារណៈ និងភាពជាគំរូក្នុងការដឹកនាំនិងភាពជាមន្ត្រីរាជការក្នុងការបំពេញការងារ ស្របតាមតាមស្មារតីនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា។

🌎 | Website
🌎 | Telegram
🌎 | Facebook Page