loading

ព័ត៌មានលម្អិត

បាឋកថា ស្តីពីការដឹកនាំ និងកំណែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការ

(ខេត្តបន្ទាយមានជ័យ) នាព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម ជាសឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបទបាឋកថា ស្ដីពី«ការដឹកនាំ និងកំណែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការ» ជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូសាកលវិទ្យាល័យជាតិមានជ័យ ដែលមានចំនួន ប្រមាណ ១១០នាក់។ បាឋកថានេះ មានគោលបំណងដើម្បី ពង្រឹងការអនុវត្ត និងការគ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឱ្យមានប្រសិទ្ធភាពស្របតាម កំណែទម្រង់របស់រាជរដ្ឋាភិបាលនាអាណត្តិទី៧។