loading

ព័ត៌មានលម្អិត

ទិវាអតីតយុទ្ធជនកម្ពុជា «រៀនសូត្រតាមគំរូវីរភាពរបស់អតីតយុទ្ធជនកម្ពុជា»

កម្ពុជាបានឆ្លងកាត់នៅសង្រ្គាមរ៉ាំរ៉ៃ ជាច្រើនដំណាក់កាលច្រើនឆ្នាំ ច្រើនខែ ជាបន្តបន្ទាប់។ កម្ពុជាទទួលបានសេចក្តីសុខ មានសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ អាស្រ័យដោយការពលី លះបង់ សាច់ស្រស់ ឈាមស្រស់ និងការយកជីវិតជាដើមទុន របស់អតីតយុទ្ធជន ថ្នាក់ដឹកនាំ និងប្រតិបត្តិករដ៏ឆ្នើមទាំងអស់របស់កម្ពុជា ដែលលោកគឺជាគំរូវីរភាពដ៏អង់អាចរបស់អ្នកជំនាន់ក្រោយគ្រប់ៗរូប។

ដើម្បីចូលរួមក្នុង «ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ខួបលើកទី១៧» ក្រសួងមុខងារសាធារណៈ សូមចូលរួមរំឭកដល់គំរូវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ហើយរៀនសូត្រតាមគំរូវីរភាពរបស់អតីតយុទ្ធជនកម្ពុជា ចូលរួមការពារជាតិដើម្បីសន្តិភាព និងការអភិវឌ្ឍ។