loading

ព័ត៌មានលម្អិត

កម្មវិធីបាឋកថាស្ដីពី «ប្រវិត្តនៃការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា»

នាថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់មតិស្វាគមន៍កម្មវិធីបាឋកថាស្ដីពី «ប្រវិត្តនៃការរៀបចំគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា» ដោយទទួលបានវត្តមានវាគ្មិនកិត្តិយសពី ឯកឧត្ដមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ និងកម្មសិក្សាការី របស់សាលាភូមិន្ទរដ្ឋបាល សរុបចំនួនប្រមាណ ៣៩០អង្គ/នាក់។