loading

ព័ត៌មានលម្អិត

កម្មវិធីចុះទស្សនកិច្ចសិក្សារបស់សិក្ខាកាមជាន់ខ្ពស់នៃវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ថ្ងៃព្រហស្បត្តិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន៨៤នាក់ ដឹកនាំដោយ ឯកឧត្តម សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីសិក្សាស្វែងយល់ពីប្រព័ន្ធFMIS និងនវានុវត្តន៍ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការចុះទស្សនកិច្ចសិក្សានេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ តាមរយៈនេះ សិក្ខាកាមទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗប្រកបដោយឧត្តមប្រយោជន៍ ឆ្លើយតបទៅនឹងគោលបំណងនៃវគ្គបណ្ដុះបណ្ដាល និងអាចទុកជាបទពិសោធន៍ក្នុងការធ្វើនវានុវត្តន៍នៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួន។