loading

ព័ត៌មានលម្អិត

ជំនួបពិភាក្សាការងារជាមួយក្រុមការងារធនាគារពិភពលោក

នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីរសៀល ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបតាមសំណើរបស់ក្រុមការងារធនាគារពិភពលោក ដែលកំពុងបំពេញបេសសកម្មគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ពាក់ព័ន្ធទៅនឹងបច្ចុប្បន្នភាពនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ (NPAR), ការពិនិត្យឡើងវិញនិងវិភាគមុខងាររបស់ក្រសួង ស្ថាប័ន ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង-បទពិសោធអំពីឧត្តមានុវត្តន៍ក្នុងការងារកំណែទម្រង់ និង វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍នៅសាលាភូមិន្ទរដ្ឋបាល ជូនដល់គណៈប្រតិភូធនាគារពិភពលោក។