loading

ព័ត៌មានលម្អិត

សនិ្នសីទអន្តរជាតិរដ្ឋបាលលើកទី២ ស្ដីពី “បរិវត្តកម្មមុខងារសាធារណៈ”

នារសៀលថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានចូលរួមជាសហអធិបតីជាមួយ លោក Fabrice Etienne ទីប្រឹក្សាទី១ តំណាងឯកឧត្តមអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធីសនិ្នសីទអន្តរជាតិរដ្ឋបាលលើកទី២ ឆ្នាំ២០២៤ ស្ដីពី «បរិវត្តកម្មមុខងារសាធារណៈ» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសលោក Michel Guillot សាស្ត្រាចារ្យនីតិសាធារណៈ នៃសាកលវិទ្យាល័យលុយមីញ៉ែលីយ៉ុង ២ ប្រទេសបារាំង និងវាគ្មិនកិត្តិយសខ្មែរចំនួន៣រូបជាមន្ត្រីជាន់ខ្ពស់ រួមមាន ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោកជំទាវ ម៉ម ច័ន្ទម៉ារ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិត យ៉ាន់ វ៉ាន់ឌឺលុច អគ្គនាយករងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាគ្រូឧទ្ទេសសាលាភូមិន្ទរដ្ឋបាល។

គោលបំណងសំខាន់របស់សន្និសីទនេះ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តស្តីពីបរិវត្តកម្មមុខងារសាធារណៈ តាមរយៈទិដ្ឋភាពរដ្ឋបាលសាធារណៈប្រៀបធៀប លើប្រធានបទសំខាន់ៗចំនួន៣រួមមានកិច្ចសន្យាក្នុងមុខងារសាធារណៈ វិធានការណ៍គន្លឹះក្នុងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យសាធារណៈ និងក្រមសីលធម៌វិជ្ជាជីវៈ និងការដោះស្រាយជម្លោះផលប្រយោជន៍ក្នុងមុខងារសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់គ្រង និងមន្ត្រីជំនាញរបស់អង្គភាពចំណុះក្រសួងមុខងារសាធារណៈ ស្ថាប័នទួលបន្ទុកការងារពាក់ព័ន្ធនឹងកំណែទម្រង់ គណៈគ្រប់គ្រងរបស់គ្រឹះស្ថានដៃគូ ព្រមទាំងមន្ត្រីរាជការ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល សរុបចំនួនប្រមាណ ២០០នាក់។

កម្មវិធីសន្នីសិទនេះត្រូវបានផ្តួចផ្តើមនិងសហការសម្របសម្រួលដោយ Laurent MESMANN ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច និងជាប្រធានគម្រោងកិច្ចសហប្រតិបត្តិការបារាំង។