ថ្ងៃទី៧ ខែមីនា ២០២៤
នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលណែនាំអំពីការបណ្ដុះបណ្ដាល និងកម្មវិធី សិក្សា សម្រាប់វគ្គវិក្រឹតការ មន្រ្ដីមធ្យម ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូសម្របសម្រួល គ្រូជំនួយ និងកម្មសក្សាការីប្រមាណ ២៥០នាក់។