(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល វគ្គខ្លី ជំនាញគ្រប់គ្រងអង្គភាពសាធារណៈ (វគ្គទី៤) និងជំនាញរដ្ឋបាលសាធារណៈ (វគ្គទី៥) សម្រាប់រយៈពេល ១២០ម៉ោង។
ក្នុងនោះ ឯកឧត្ដម នាយកសាលាភូមិន្ទរដ្ឋបាល បានផ្ដល់ការណែនាំអំពី គោលការណ៍ទូទៅ និងកម្មវិធីសិក្សា ព្រមជាមួយ ការជម្រុញលើកទឹកចិត្ត ដល់សិក្ខាកាម ដែលមករៀននៅក្នុងសាលាភូមិន្ទរដ្ឋបាល ត្រូវយកចិត្តទុកដាក់ និងព្យាយាមរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ ពីសាស្ត្រាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ ក្នុងការបង្រៀន ដើម្បីយកទៅបម្រើការងារ ក៏ដូចជាអ្នកបម្រើសេវាសាធារណៈ អោយមានគុណភាព និងគុណផលខ្ពស់នៅតាម ក្រសួង-ស្ថាប័នរៀងៗខ្លួន។
ពិធីបើកវគ្គបណ្ដុះបណ្ដាល វគ្គខ្លី ជំនាញគ្រប់គ្រងអង្គភាពសាធារណៈ (វគ្គទី៤) និងជំនាញរដ្ឋបាលសាធារណៈ (វគ្គទី៥)
ថ្ងៃទី១២ ខែតុលា ២០១៩