(រាជធានីភ្នំពេញ)៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងសកម្មភាពការងារសង្គមរបស់សិក្ខាកាម វគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី ឆ្នាំ២០១៩ ក្រុមទី២ វេនព្រឹក ក្រោមប្រធានបទ «ពន្លឺនៃក្ដីសង្ឃឹម» និងបានអញ្ជើញជួបសំណេះសំណាល ចែកអាហារ ក៏ដូចជាទឹកដោះគោស្រស់ និងរបស់របរប្រើប្រាស់មួយចំនួន ជូនដល់ ស្រ្តីដែលមានកូននៅជាប់ជាមួយ ស្រ្តីមានផ្ទៃពោះ និងស្រ្តីចាស់ជរា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលអប់រំកែប្រែទី២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឯកឧត្ដម នាយកសាលាភូមិន្ទរដ្ឋបាល ក៏បានលើកទឹកចិត្ត ដល់អ្នកដែលកំពុងតែ ស្នាក់នៅក្នុងមណ្ឌលអប់រំកែប្រែទី២ ទាំងអស់ ឱ្យចេះគោរពស្រឡាញ់គ្នាទៅវិញទៅមក ហើយកុំគិតពីរឿងអតីតកាល ព្រោះអតីតកាល គឺជាអ្វីដែលយើងមិនអាចកែប្រែបានឡើយ និងខិតខំប្រឹងប្រែងធ្វើអ្វីដែលល្អ និងជាប្រយោជន៍សម្រាប់ខ្លួនយើង នាពេលបច្ចុប្បន្ន និងសម្រាប់អនាគតរបស់យើង និងជាពិសេសគឺ អនាគតរបស់បុត្រធីតារបស់យើង!
សកម្មភាពការងារសង្គមរបស់សិក្ខាកាម វគ្គថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី ក្រោមប្រធានបទ «ពន្លឺនៃក្ដីសង្ឃឹម»
ថ្ងៃទី១០ ខែតុលា ២០១៩