loading

ព័ត៌មានលម្អិត

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្ដីពី “ឧស្សាហកម្មសម័យអង្គរ របស់អាណាចក្រខ្មែរ”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្ដីពី “ឧស្សាហកម្មសម័យអង្គរ របស់អាណាចក្រខ្មែរ” ជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ សិស្សមន្ត្រីក្រមការជំនាន់ទី១០ និងកម្មសិក្សាការី ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិតិ្តយស សាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា។
កម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ( Microsoft teams ) សរុបមានចំនួនប្រមាណ ៨២២អង្គ/នាក់៕