loading

ព័ត៌មានលម្អិត

ឯកឧត្ដមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីផ្ដល់បទបាឋកថា ស្ដីពី “ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច”

(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍​ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្ដមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីផ្ដល់បទបាឋកថា ស្ដីពី “ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច” ជូនសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១២ សិស្សមន្រ្តីក្រមការ ជំនាន់ទី១០ និងកម្មសិក្សាការី ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល ក្នុងកម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ( Microsoft teams )។