loading

ព័ត៌មានលម្អិត

ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីផ្ដល់បទបាឋកថា ស្ដីពី “របបគាំពារសង្គម និងអន្ដរាគមន៍ផ្នែកសង្គម”

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣

ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីផ្ដល់បទបាឋកថា ស្ដីពី “របបគាំពារសង្គម និងអន្ដរាគមន៍ផ្នែកសង្គម” ជូនសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១២ សិស្សមន្រ្តីក្រមការ ជំនាន់ទី១០ និងកម្មសិក្សាការី ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល ក្នុងកម្មវិធីនេះផងដែរមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ( Microsoft teams )។