loading

ព័ត៌មានលម្អិត

ឯកឧត្ដម ងុឺយ ធឿន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល ទទួលស្វាគមន៍និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងកម្មវិធី «ទស្សនកិច្ចរបស់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣
ឯកឧត្ដម ងុឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីទទួលស្វាគមន៍និស្សិតនៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ និងមហាវិទ្យាល័យ អាកាសចរសុីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងកម្មវិធី «ទស្សនកិច្ចរបស់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ»។

កម្មវិធីទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអោយនិស្សិតទទួលបាននូវ ជំនាញ និងសមត្ថភាព រួមជាមួយវិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺ គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌៕