(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជជែកដេញដោលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលជាការប្រកួត ជុំទី២ ឆ្នាំ២០២៣។
ការប្រកួតនេះមាន២កម្មវិធី៖
ទី១៖ ក្រុមទី១១ (ក្រុមស្រប) ប្រកួតជាមួយក្រុមទី៨ (ក្រុមបដិសេធ) លើប្រធានបទ ស្ដីពី «ប្រព័ន្ធអប់រំតាមឌីជីថលបង្កើតវិសមភាពសង្គម»
ទី២៖ ក្រុមទី៧ (ក្រុមស្រប) ប្រកួតជាមួយក្រុមទី៦ (ក្រុមបដិសេធ) លើប្រធានបទ ស្ដីពី «ការរៀបចំប្រព័ន្ធមុខងារសាធារណៈខ្មែរគួរត្រូវផ្លាស់ប្ដូរពីប្រព័ន្ធអាជីពទៅប្រព័ន្ធនិយោជន៍»។