ថ្ងៃទី២៩ ខែមីនា ២០២៣
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្ដល់បាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សិស្សមន្ត្រីក្រមការជំនាន់ទី១០ និងកម្មសិក្សាការី ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល ដែលប្រព្រឹត្តទៅនៅ វិទ្យាស្ថានជាតិអប់រំ(NIE) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងគណៈគ្រប់គ្រង គ្រូសម្របសម្រួល សិស្សមន្រ្តីក្រមការ ជំនាន់ទី១០ និងកម្មសិក្សាការី ឆ្នាំ២០២៣ សរុបមានចំនួនប្រមាណជិត ៨០០ អង្គ/នាក់៕