(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣
ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី ១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»។
ពិធីអបអរសាទរ ខួបលើកទី ១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣នេះ ត្រូវបានអញ្ជើញចូលរួមដោយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ សរុបចំនួន ២៥០នាក់។