loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួប លោក Guillaume Protière ព្រឹទ្ធបុរស មហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ Luminière Lyon 2

(ទីក្រុងលីយ៉ុង ប្រទេសបារាំង)៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជួប លោក Guillaume Protière ព្រឹទ្ធបុរស មហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យ Luminière Lyon 2 ដើម្បីពិភាក្សា លើកិច្ចសហប្រតិបត្តិការទាក់ទងនឹង ការបណ្តុះបណ្តាលថ្នាក់ អនុបណ្ឌិត សម្រាប់មន្រ្តីរាជការកម្ពុជា និងការរៀបចំនូវ សិក្ខាសាលាអន្តរជាតិរួមគ្នានាពេលអនាគត។

(Lyon, France) L’après-midi du 16 septembre 2019, Son Excellence YOUK Bunna, Secrétaire d’État et Président de l’École Royale d’Administration (ERA) et Son Excellence Dr. HEL Chamroeun, Sous-secrétaire d’État du ministère de l’Économie et des Finances et membre du Conseil de l’ERA a eu un entretien avec M. Guillaume PROTIÈRE, Doyen de la faculté de Droit Julie-Victoire Daubié de l’université Lumière Lyon 2 pour discuter sur les possibilités de coopération entre l’ERA et l’université sur la formation de Master pour des fonctionnaires cambodgiens et des conférences internationales dans le futur.