(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីជជែកដេញដោលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២នៃសាលាភូមិន្ទរដ្ឋបាល។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស÷
១/-ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្ដល់បទបង្ហាញស្ដីពី «បញ្ហាប្រឈមក្នុងការនិយាយជាសាធារណៈ» និង
២/-កញ្ញា ចេង ឧស្សាហ៍ ស្ថាបនិកនៃ Khemara English Debate Society និងជាអ្នកគ្រប់គ្រងកម្មវិធីជជែកដេញដោលនៃវិទ្យាស្ថានភាសាបរទេស បានអញ្ជើញផ្ដល់បទបង្ហាញស្ដីពី «វិធីសាស្ត្រវិនិច្ឆ័យប្រធានបទក្នុងការជជែកដេញដោល»។