loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរនិងយុវជនឃុំថ្មី បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល

(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣
នៅសាលាបឋមសិក្សាភូមិត្នោត ស្ថិតក្នុងឃុំថ្មី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល អមដោយ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរនិងយុវជនឃុំថ្មី បានអញ្ជើញចុះអនុវត្តគម្រោងអភិវឌ្ឍសហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល ដោយជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិវាលសំបូរ ភូមិត្នោត ភូមិក្រសាំង និងភូមិមានជ័យ និងបាននាំយកនូវឫស្សីទំពាំងផ្អែម ចំនួន ៥៩០ដើម ដែលទទួលបានការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចែកជូនប្រជាពលរដ្ឋ​ទាំង៤ភូមិ ចំនួន ៥៩០នាក់ តំណាងអោយ ៥៩០ខ្នងផ្ទះ។