(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបជុំអតីតសិក្ខាកាមមន្ត្រីជាន់ខ្ពស់ និងសិក្ខាកាមមន្ត្រីជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី១ ទី២ ទី៣ និងទី៤ ចំនួន ៦៧១នាក់ ក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដែលមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិដើម្បីរៀបចំបណ្តាញអតីតសិក្ខាកាម សម្រាប់ការពិភាក្សាស្វែងរកធាតុចូល រៀបចំកម្មវិធី សកម្មភាពនៃបណ្តាញកម្មវិធីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍(LIP)នាពេលអនាគត សម្រាប់ការគាំទ្រនិងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីជួបជុំអតីតសិក្ខាកាមនិងសិក្ខាកាម វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍
ថ្ងៃទី២០ ខែមករា ២០២៣